#Culture
Target:
Government, Beer Companies, NGOs, the public
Region:
Cambodia

ជាតិ មានន័យពីរ៖ ទីមួយគឺ អ្វីៗដែលទាក់ទង់នឹងជាតិ ឬជាអត្តចរិក នៃជាតិមួយ ឬជាលក្ខណៈទូទៅនៃជាតិសាសន៍មួយ។ ន័យទីពីរគឺ អ្វីៗដែលជារបស់រដ្ឋ គ្រប់គ្រង និង គាំទ្រផ្នែកថវិការ ដោយរដ្ឋ។

នៅប្រទេសកម្ពុជា មានក្រុមហ៊ុនស្រាបៀរមួយឈ្មោះ “ខ្មែរប្រ៊ូរី” ដែលផលិតស្រាបៀរ កម្ពុជា។ ក្រុមហ៊ុននេះ បានហៅស្រាបៀរ របស់ខ្លួនថា “ស្រាបៀរជាតិ”។
ក្រុមហ៊ុនមួយទៀតឈ្មោះ “ខេមប្រ៊ូ អិលធិឌី” ក៏ហៅស្រាបៀររបស់ខ្លួន ថា “ស្រាបៀរជាតិ” ដែរ។

យើងសូមកោតសរសើរ ចំពោះការរីកចំរើន និងភាពជោគជ័យរបស់ពួកគេ។

ក៏ប៉ុន្តែ ក្រុមហ៊ុនទាំងពីរនេះ គឺជាក្រុមហ៊ុនឯកជនសុទ្ធសាធ។ ពួកគេបានយកពាក្យ “ស្រាបៀរជាតិ” មកប្រើដើម្បីទាក់ទាញ ចំណាប់អារម្មណ៍ប្រជាជនខ្មែរ ធ្វើអោយអ្នកប្រើប្រាស់គិតថា ស្រាបៀរទាំងពីរនេះ ជារបស់រដ្ឋ ឬរបស់ជាតិ។ ពួកគេតែងតែអួតថា “ប្រជាជនខ្មែរមានមោទនាភាពណាស់ ដោយសារតែស្រាបៀរ ទាំងពីរនេះ។”

អាស្រ័យដូច្នេះ យើងសូមធ្វើការអំពាវនាវដូចខាងក្រោម៖

១ សូមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួង ពាក់ព័ន្ធ ចាត់វិធានការ និងអោយក្រុមហ៊ុន ទាំងពីរនេះកែតម្រូវសារ ដែលពួកគេផ្សព្ធផ្សាយតាមវិទ្យុ ទូរទស្សន៍ និងការសែត។

២ សូមក្រុមហ៊ុនទាំងពីរខាងលើ ធ្វើការកែតម្រូវសាររបស់ខ្លួន និងត្រូវ ពិចារណាអំពី ការទទួលខុសត្រូវរបស់ខ្លួនចំពោះ គុណវិបត្តិដែល អាចបណ្តាលមកពីការផ្សព្ធផ្សាយពាណិជកម្ម របស់ខ្លួន។

បើសិនជាក្រុមហ៊ុនទាំងពីរនេះ នៅតែយកប្រជាជនខ្មែរ និងពាក្យថា “ស្រាបៀរជាតិ” មកធ្វើជាខែលដើម្បី ផលចំណេញរបស់ខ្លួន យើងនឹងឈប់ប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនទាំងពីរនេះ។

NATIONAL means: 1) relating to or characteristic of a nation; common to a whole nation. 2) owned, controlled, or financially supported by the state.

In Cambodia, a private beer company named "Khmer Brewery" with a brand name 'Cambodia Beer' is clamming itself to be "National Beer".

Another beer company called "Cambrew Ltd." is also calling its beer "National Beer". The company brews "Angkor Beer".

We don't oppose to their improvement and successes.

HOWEVER, the two companies are completely privately owned. They are manipulating the thoughts of ordinary Cambodian which lead them to think that the companies are belong to the state or they are government-run. They always advertise "Cambodian people are so proud of them". These contradict the meanings of 'NATIONAL'.

THEREFORE, we call on:

1; Ministry of Culture and Fine Art, and the Ministry of Information to take action against these two companies to correct their messages.

2; 'Cambrew Ltd' and 'Khmer Brewery' to modify their messages and take 'social responsibilities' into their consideration.

If the two companies still use Cambodian people and 'NATIONAL' as tools to gain their benefits, we will call on all Cambodian people to abstain from their products.

GoPetition respects your privacy.

The គ្មានទេ "ស្រាបៀរជាតិ" នៅកម្ពុជា: No "National Beer" in Cambodia petition to Government, Beer Companies, NGOs, the public was written by Take out "National" From Beers and is in the category Culture at GoPetition.